ព្រះត្រៃបិដក ភាគ ១០៧
[១៦៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[១៦៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤។
[១៦៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ព្រោះអារម្មណប្បច្ច័យ។
[១៦៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (អជ្ឈត្តត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់អជ្ឈត្តត្តិកហេតុទុកៈ។
អជ្ឈត្តារម្មណត្តិកហេតុទុកៈ
[១៧០] ហេតុធម៌មានអារម្មណ៍ខាងក្នុង អាស្រ័យនូវហេតុធម៌មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ខាងក្រៅ អាស្រ័យនូវហេតុធម៌មានអារម្មណ៍ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៧១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ID: 637832221596742327
ទៅកាន់ទំព័រ៖