ព្រះត្រៃបិដក ភាគ ១០៧

 [១៧២] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៧៣] ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ដោយហេតុ​ប្ប​ច្ច័​យ។
 [១៧៤] ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​អារម្មណ៍​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637832221888844947
ទៅកាន់ទំព័រ៖