ព្រះត្រៃបិដក ភាគ ១០៧

 [១៧៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤។
 [១៧៧] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៧៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (អជ្ឈ​ត្តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិ​សា្ដ​រយ៉ា​ងនោះ​ចុះ។
 [១៧៩] នហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង អា​ស្រ័យ​នូវ​នហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​មាន​អារម្មណ​ខាងក្រៅ អា​ស្រ័យ​នូវ​នហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្ដី សម្បយុត្ត​វារៈ​ក្ដី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៨១] នហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​អារម្មណ៍​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៨២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្ដរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637832222299752338
ទៅកាន់ទំព័រ៖