ព្រះត្រៃបិដក ភាគ ១០៧

 [១៨៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤។
 [១៨៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [១៨៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (អជ្ឈ​ត្តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ អជ្ឈ​ត្តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ។


សនិ​ទស្សន​ត្តិ​កហេតុ​ទុ​កៈ


 [១៨៦] ហេតុ​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ និង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ហេតុ​ធម៌ មិន​ប្រកបដោយ​ការ​ឃើញ និង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើ​តទើ្បង ព្រោះ ហេតុ​ប្ប​ច្ច័​យ។
 [១៨៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ សហជាត​វារៈ​ក្ដី សម្បយុត្ត​វារៈ​ក្ដី ប្រហែល​គា្ន​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៨៨] ហេតុ​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ និង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ និង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ដោយហេតុ​ប្ប​ច្ច័​យ។
 [១៨៩] ហេតុ​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ និង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ និង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637832222780195447
ទៅកាន់ទំព័រ៖