ព្រះត្រៃបិដក ភាគ ១០៧
នហេតុធម៌មានអារម្មណ៍តូចឆ្មារផង នហេតុធម៌ មានអារម្មណ៍ប្រមាណមិនបានផង អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នហេតុធម៌មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍តូចឆ្មារផង នហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នហេតុធម៌មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវនហេតុធម៌ មានអារម្មណ៍តូចឆ្មារផង នូវនហេតុធម៌ មានអារម្មណ៍ប្រមាណមិនបានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[១៥] នហេតុធម៌មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវនហេតុធម៌មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[១៦] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
[១៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ។
[១៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
ID: 637832208893779873
ទៅកាន់ទំព័រ៖