ព្រះត្រៃបិដក ភាគ ១០៧

 [១៩៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២១។
 [១៩៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២១ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៩៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្ដី សម្បយុត្ត​វារៈ​ក្ដី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៩៧] នហេតុ​ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មិន​ប្រកបដោយ​ឃើញ និង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៩៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្ដរ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម​នន្ដ​រប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៥។
 [១៩៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២១។
 [២០០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ។
 [២០១] ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (សនិ​ទស្សន​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិ​សា្ដ​រយ៉ា​ងនោះ​ចុះ​ផង។

ចប់ សនិ​ទស្សន​ត្តិ​កហេតុ​ទុ​កៈ។

ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637832224299230392
ទៅកាន់ទំព័រ៖