ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកសហេតុកទុកៈ
[២០២] សហេតុកធម៌ (ធម៌ប្រព្រឹត្តទៅមួយអន្លើដោយហេតុ) ជាកុសល អាស្រ័យនូវសហេតុកធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សហេតុកធម៌ជាអកុសល អាស្រ័យនូវសហេតុកធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវសហេតុកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២០៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
[២០៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[២០៧] សហេតុកធម៌ជាកុសល ជាបច្ច័យនៃសហេតុកធម៌ជាកុសល ដោយហេតុប្បច្ច័យ។ សហេតុកធម៌ជាអកុសល ជាបច្ច័យនៃសហេតុកធម៌ជាអកុសល ដោយហេតុប្បច្ច័យ។
ID: 637832224701811054
ទៅកាន់ទំព័រ៖