ព្រះត្រៃបិដក ភាគ ១០៧
[២១១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។
[២១២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២១៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[២១៤] អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអកុសលផង នូវអហេតុកធម៌ជាអព្យាកតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២១៥] អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[២១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២១៧] អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
ID: 637832225302927230
ទៅកាន់ទំព័រ៖