ព្រះត្រៃបិដក ភាគ ១០៧
[២១៨] អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអកុសល ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ អហេតុកធម៌ជាអព្យាកតៈ អាស្រ័យនូវអហេតុកធម៌ជាអកុសលផង នូវអហេតុកធម៌ជាអព្យាកតៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[២១៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[២២០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២២១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[២២២] អហេតុកធម៌ជាអកុសល ជាបច្ច័យនៃអហេតុកធម៌ជាអព្យាកតៈ ដោយហេតុប្បច្ច័យ។
[២២៣] អហេតុកធម៌ជាអកុសល ជាបច្ច័យនៃអហេតុកធម៌ជាអកុសល ដោយអារម្មណប្បច្ច័យ អហតុកធម៌ជាអកុសល ជាបច្ច័យនៃអហេតុកធម៌ជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ។
ID: 637832225644802632
ទៅកាន់ទំព័រ៖