ព្រះត្រៃបិដក ភាគ ១០៧
អហេតុកធម៌ជាអព្យាកតៈ ជាបច្ច័យនៃអហេតុកធម៌ជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ។ អហេតុកធម៌ជាអព្យាកតៈ ជាបច្ច័យនៃអហេតុកធម៌ជាអកុសល ដោយអារម្មណប្បច្ច័យ។
[២២៤] អហេតុកធម៌ជាអកុសល ជាបច្ច័យនៃអហេតុកធម៌ ជាអកុសល ដោយអនន្តរប្បច្ច័យ អហេតុកធម៌ជាអកុសល ជាបច្ច័យនៃអហេតុកធម៌ជាអព្យាកតៈ ដោយអនន្តរប្បច្ច័យ។ អហេតុកធម៌ជាអព្យាកតៈ ជាបច្ច័យនៃអហេតុកធម៌ជាអព្យាកតៈ ដោយអនន្តរប្បច្ច័យ អហេតុកធម៌ជាអព្យាកតៈ ជាបច្ច័យនៃអហេតុកធម៌ជាអកុសល ដោយអនន្តរប្បច្ច័យ។
[២២៥] អហេតុកធម៌ជាអកុសល ជាបច្ច័យនៃអហេតុកធម៌ជាអកុសល ដោយឧបនិស្សយប្បច្ច័យ។
[២២៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤។
ID: 637832225876543475
ទៅកាន់ទំព័រ៖