[២២៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥។
[២២៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។
[២២៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (កុសលត្តិកសហេតុកទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកសហេតុកទុកៈ។
កុសលត្តិកហេតុសម្បយុត្តទុកៈ
[២៣០] ហេតុសម្បយុត្តធម៌ជាកុសល អាស្រ័យនូវហេតុសម្បយុត្តធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុសម្បយុត្តធម៌ជាអកុសល អាស្រ័យនូវហេតុសម្បយុត្តធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុសម្បយុត្តធម៌ជាអព្យាកតៈ អាស្រ័យនូវហេតុសម្បយុត្តធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២៣២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។