ព្រះត្រៃបិដក ភាគ ១០៧
[២៣៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២៣៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (កុសលត្តិកហេតុសម្បយុត្តទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[២៣៩] ហេតុវិប្បយុត្តធម៌ជាអព្យាកតៈ អាស្រ័យនូវហេតុវិប្បយុត្តធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុវិប្បយុត្តធម៌ជាអព្យាកតៈ អាស្រ័យនូវហេតុវិប្បយុត្តធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ហេតុវិប្បយុត្តធម៌ជាអព្យាកតៈ អាស្រ័យនូវហេតុវិប្បយុត្តធម៌ជាកុសលផង នូវហេតុវិប្បយុត្តធម៌ជាអព្យាកតផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៤០] ហេតុវិប្បយុត្តធម៌ជាអព្យាកតៈ អាស្រ័យនូវហេតុវិប្បយុត្តធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[២៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២៤២] ហេតុវិប្បយុត្តធម៌ជាអព្យាកតៈ អាស្រ័យនូវហេតុវិប្បយុត្តធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
ID: 637832226850718505
ទៅកាន់ទំព័រ៖