ព្រះត្រៃបិដក ភាគ ១០៧

 [២៤៣] ហេតុ​វិប្បយុត្ត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​ហេតុ​វិប្បយុត្ត​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ ហេតុ​វិប្បយុត្ត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​ហេតុ​វិប្បយុត្ត​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ ហេតុ​វិប្បយុត្ត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​ហេតុ​វិប្បយុត្ត​ធម៌​ជាអកុសល​ផង នូវ​ហេតុ​វិប្បយុត្ត​ធម៌​ជា​អព្យាកតៈ​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
 [២៤៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២៤៥] ហេតុ​វិប្បយុត្ត​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​ហេតុ​វិប្បយុត្ត​ធម៌​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [២៤៦] ហេតុ​វិប្បយុត្ត​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​ហេតុ​វិប្បយុត្ត​ធម៌​ជាអកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​វិប្បយុត្ត​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​ហេតុ​វិប្បយុត្ត​ធម៌​ជា​អព្យាកតៈ
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637832227153525625
ទៅកាន់ទំព័រ៖