ព្រះត្រៃបិដក ភាគ ១០៧
[២៥០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។
[២៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (កុសលត្តិកហេតុសម្បយុត្តទុកៈនេះ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកហេតុសម្បយុត្តទុកៈ។
កុសលត្តិកហេតុសហេតុកទុកៈ
[២៥២] កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ជាហេតុ ទាំងប្រកបដោយ ហេតុ អាស្រ័យនូវអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ។ អព្យាកតធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវអព្យាកតធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។
[២៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២៥៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
ID: 637832227740419066
ទៅកាន់ទំព័រ៖