ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[២៥៥] កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃកុសលធម៌ ជាហេតុ ទាំង ប្រកបដោយហេតុ ដោយហេតុប្បច្ច័យ។ អកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជា បច្ច័យនៃអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃអព្យាកតធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយ ហេតុប្បច្ច័យ។
[២៥៦] កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃកុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃអព្យាកតធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយ អារម្មណប្បច្ច័យ ។ អកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យ នៃអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ជាហេតុទាំងប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
ID: 637832228008317275
ទៅកាន់ទំព័រ៖