ព្រះត្រៃបិដក ភាគ ១០៧

អព្យាកតធម៌ ជាហេតុ​ទាំង​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ជាហេតុ​ទាំង​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៥៧] កុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​កុសលធម៌ ជាហេតុ ទាំង ប្រកបដោយ​ហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៥៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៦០] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៦១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។
 [២៦២] កុសលធម៌​ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​ហេតុ
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637832228330938432
ទៅកាន់ទំព័រ៖