ព្រះត្រៃបិដក ភាគ ១០៧

ទាំង​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៦៤] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២៦៥] កុសលធម៌​ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌ ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ប្រកបដោយ ហេតុ ទាំង​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌ ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៦៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637832228630989639
ទៅកាន់ទំព័រ៖