ព្រះត្រៃបិដក ភាគ ១០៧
[២៦៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[២៦៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ព្រោះអារម្មណប្បច្ច័យ។
[២៦៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកហេតុសហេតុកទុកៈ។
កុសលត្តិកហេតុហេតុសម្បយុត្តទុកៈ
[២៧០] កុសលធម៌ជាហេតុ ទាំងសម្បយុត្តដោយហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទាំងសម្បយុត្តដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ជាហេតុ ទាំងសម្បយុត្តដោយហេតុ អាស្រ័យនូវអកុសលធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ អាស្រ័យនូវអព្យាកតធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២៧២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣។
ID: 637832229028438939
ទៅកាន់ទំព័រ៖