ព្រះត្រៃបិដក ភាគ ១០៧
[២៧៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[២៧៥] កុសលធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ជាបច្ច័យនៃកុសលធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ដោយហេតុបច្ច័យ។ អកុសលធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ជាបច្ច័យនៃអព្យាកតធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ដោយហេតុប្បច្ច័យ។
[២៧៦] កុសលធម៌ជាហេតុ ទាំងសម្បយុត្តដោយហេតុ ជាបច្ច័យនៃកុសលធម៌ ជាហេតុ ទាំងសម្បយុត្តដោយហេតុ ដោយអារម្មណប្បច្ច័យ។
[២៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២៧៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637832229347629627
ទៅកាន់ទំព័រ៖