ព្រះត្រៃបិដក ភាគ ១០៧

 [២៧៩] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៨០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។
 [២៨១] កុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អកុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេ​ប្ប​ច្ច័​យ។ អព្យាកតធម៌ សម្បយុត្ត​ដោយហេតុ ទាំង មិនមែន​ជាហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៨២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៨៣] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២៨៤] កុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637832229743986594
ទៅកាន់ទំព័រ៖