[២២] ក្នុងនហេតុប្បច្ច័យ មានវារៈ១៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៥។
[២៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ព្រោះអារម្មណប្បច្ច័យ។
[២៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (បរិត្តត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិសា្ដរយ៉ាងនោះចុះ។
ចប់ បរិត្តត្តិកហេតុទុកៈ។
បរិត្តារម្មណត្តិកហេតុទុកៈ
[២៥] ហេតុធម៌មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវហេតុធម៌ មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។
[២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[២៧] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។