ព្រះត្រៃបិដក ភាគ ១០៧

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៩១] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២៩២] កុសលធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៩៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637832230394538145
ទៅកាន់ទំព័រ៖