ព្រះត្រៃបិដក ភាគ ១០៧
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកនហេតុសហេតុកទុកៈ។
កុសលត្តិកសប្បច្ចយទុកៈ
[៣០២] កុសលធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ប្រកបដោយបច្ច័យក្តី អព្យាកតធម៌ប្រកបដោយបច្ច័យក្តី អាស្រ័យនូវកុសលធម៌ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវអកុសលធម៌ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវអព្យាកតធម៌ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យផង នូវអព្យាកតធម៌ ប្រកបដោយបច្ច័យផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវអកុសលធម៌ ប្រកបដោយបច្ច័យផង នូវអព្យាកតធម៌ ប្រកបដោយបច្ច័យផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832231087517071
ទៅកាន់ទំព័រ៖