ព្រះត្រៃបិដក ភាគ ១០៧

 [៣០៣] កុសលធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​កុសលធម៌ ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៣០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣០៥] អកុសលធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​អព្យាកតធម៌ ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៣០៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៣០៧] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣០៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637832231424491930
ទៅកាន់ទំព័រ៖