ព្រះត្រៃបិដក ភាគ ១០៧

 [៣១៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កស​ប្ប​ច្ច​យទុ​កៈ។


កុសល​ត្តិ​កសង្ខត​ទុ​កៈ


 [៣១៥] កុសលធម៌​ជា​សង្ខ​តៈ អាស្រ័យ​នូវ​កុសលធម៌​ជា​សង្ខ​តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​សប្ប​ច្ច​យទុ​កៈ​ដែរ។

ចប់ កុសល​ត្តិ​កសង្ខត​ទុ​កៈ។


កុសល​ត្តិ​កស​និទស្សន​ទុ​កៈ


 [៣១៦] កុសលធម៌​ជា​អនិ​ទស្សនៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អនិ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អនិ​ទស្សនៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អនិ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អនិ​ទស្សនៈ អាស្រ័យ​នូវ​អព្យាកតធម៌ ជា​អនិ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អនិ​ទស្សនៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អនិ​ទស្សនៈ​ផង អព្យាកតធម៌​ជា​អនិ​ទស្សនៈ​ផង
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637832232105449586
ទៅកាន់ទំព័រ៖