ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកសប្បដិឃទុកៈ
[៣២៤] អព្យាកតធម៌ជាសប្បដិឃៈ (ប្រកបដោយការប៉ះពាល់) អាស្រ័យនូវអព្យាកតធម៌ជាសប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣២៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៣២៦] កុសលធម៌ជាអប្បដិឃៈ (មិនមានការប៉ះពាល់) អាស្រ័យនូវកុសលធម៌ជាអប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាអប្បដិឃៈ អាស្រ័យនូវអកុសលធម៌ជាអប្បដិឃ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាអប្បដិឃៈ អាស្រ័យនូវអព្យាកតធម៌ជាអប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាអប្បដិឃៈ អាស្រ័យនូវកុសលធម៌ជាអប្បដិឃៈផង នូវអព្យាកតធម៌ជាអប្បដិឃៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាអប្បដិឃៈ អាស្រ័យនូវអកុសលធម៌ជាអប្បដិឃៈផង នូវអព្យាកតធម៌ជាអប្បដិឃៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣២៧] កុសលធម៌ជាអប្បដិឃៈ អាស្រ័យនូវកុសលធម៌ជាអប្បដិឃៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
ID: 637832232893410024
ទៅកាន់ទំព័រ៖