ព្រះត្រៃបិដក ភាគ ១០៧

អកុសលធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៣២៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣២៩] អកុសលធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៣៣០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៣៣១] កុសលធម៌​ជា​អប្បដិឃៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​អប្បដិឃៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អប្បដិឃៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​អប្បដិឃៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អប្បដិឃៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អប្បដិឃៈ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637832233176033755
ទៅកាន់ទំព័រ៖