ព្រះត្រៃបិដក ភាគ ១០៧
[៣៣៧] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៣៣៨] អរូបធម៌ជាកុសល ជាបច្ច័យនៃអរូបធម៌ជាកុសល ដោយហេតុប្បច្ច័យ។ អរូបធម៌ជាអកុសល ជាបច្ច័យនៃអរូបធម៌ជាអកុសល ដោយហេតុប្បច្ច័យ។ អរូបធម៌ជាអព្យាកតៈ ជាបច្ច័យនៃអរូបធម៌ជាអព្យាកតៈ ដោយហេតុប្បច្ច័យ។
[៣៣៩] អរូបធម៌ជាកុសល ជាបច្ច័យនៃអរូបធម៌ជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អរូបធម៌ជាអកុសល ជាបច្ច័យនៃអរូបធម៌ជាអកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អរូបធម៌ជាអព្យាកតៈ ជាបច្ច័យនៃអរូបធម៌ជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៣៤០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ កុសលត្តិករូបីទុកៈ។
ID: 637832233814850207
ទៅកាន់ទំព័រ៖