ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកលោកិយទុកៈ
[៣៤១] កុសលធម៌ជាលោកិយ អាស្រ័យនូវកុសលធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ជាលោកិយ អាស្រ័យនូវកុសលធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាលោកិយក្តី អព្យាកតធម៌ជាលោកិយក្តី អាស្រ័យនូវកុសលធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ជាលោកិយ អាស្រ័យនូវអកុសលធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាលោកិយ អាស្រ័យនូវអព្យាកតធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាលោកិយ អាស្រ័យនូវកុសលធម៌ ជាលោកិយផង នូវអព្យាកតធម៌ជាលោកិយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាលោកិយ អាស្រ័យនូវអកុសលធម៌ជាលោកិយផង នូវអព្យាកតធម៌ជាលោកិយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ID: 637832234094849844
ទៅកាន់ទំព័រ៖