ព្រះត្រៃបិដក ភាគ ១០៧
[៣៤៣] អកុសលធម៌ជាលោកិយ អាស្រ័យនូវអកុសលធម៌ជាលោកិយ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ អព្យាកតធម៌ជាលោកិយ អាស្រ័យនូវអព្យាកតធម៌ជាលោកិយ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៣៤៤] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៣៤៥] កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាលោកិយ ជាបច្ច័យនៃអកុសលធម៌ជាលោកិយ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាលោកិយ ជាបច្ច័យនៃអព្យាកតធម៌ជាលោកិយ ដោយហេតុប្បច្ច័យ។
[៣៤៦] កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាលោកិយ
ID: 637832234383120230
ទៅកាន់ទំព័រ៖