ព្រះត្រៃបិដក ភាគ ១០៧
ជាបច្ច័យនៃអកុសលធម៌ជាលោកិយ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាលោកិយ ជាបច្ច័យនៃអព្យាកតធម៌ជាលោកិយ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៣៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
[៣៤៨] កុសលធម៌ជាលោកុត្តរៈ អាស្រ័យនូវកុសលធម៌ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាលោកុត្តរៈ អាស្រ័យនូវអព្យាកតធម៌ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[៣៥០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៣៥១] កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ជាលោកុត្តរៈ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌ជាលោកុត្តរៈ
ID: 637832234714059167
ទៅកាន់ទំព័រ៖