ព្រះត្រៃបិដក ភាគ ១០៧
[៣៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ កុសលត្តិកលោកិយទុកៈ។
កុសលត្តិកកេនចិវិញ្ញេយ្យទុកៈ
[៣៥៦] កុសលធម៌ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវកុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវកុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយក្តី អព្យាកតធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយក្តី អាស្រ័យនូវកុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832235327665799
ទៅកាន់ទំព័រ៖