ព្រះត្រៃបិដក ភាគ ១០៧

ដោយ​វិញ្ញាណ​ណា​នីមួយ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៣៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៥៩] អកុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ អាស្រ័យ​នូវ​អកុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៣៦០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៣៦១] កុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជា​បច្ច័យ​នៃ​កុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជា​បច្ច័យ​នៃ​អកុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់ ដោយ​វិញ្ញាណ​ណា​នីមួយ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637832235837920013
ទៅកាន់ទំព័រ៖