ព្រះត្រៃបិដក ភាគ ១០៧
[៣៦២] កុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ជាបច្ច័យនៃកុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ដោយអារម្មណប្បច្ច័យ។
[៣៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
[៣៦៤] កុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវកុសលធម៌ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
(កុសលត្តិកកេនចិវិញ្ញេយ្យទុកៈ) ដូចគ្នានឹងកេនចិវិញ្ញេយ្យទុកៈដែរ។
ចប់ កុសលត្តិកកេនចិវិញ្ញេយ្យទុកៈ។
កុសលត្តិកអាសវទុកៈ
[៣៦៥] អកុសលធម៌ជាអាសវៈ អាស្រ័យនូវអកុសលធម៌ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ID: 637832236206075713
ទៅកាន់ទំព័រ៖