ព្រះត្រៃបិដក ភាគ ១០៧

 [៣៦៧] កុសលធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​កុសលធម៌ មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​មិនមែន​ជា​អាសវៈ​ក្តី អព្យាកតធម៌​មិនមែន​ជា​អាសវៈ​ក្តី អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​អាសវៈ​ផង នូវ​អព្យាកតធម៌​មិនមែន​ជា​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​អាសវៈ​ផង នូវ​អព្យាកតធម៌​មិនមែន​ជា​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៣៦៨] កុសលធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ អកុសលធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637832236392104510
ទៅកាន់ទំព័រ៖