ព្រះត្រៃបិដក ភាគ ១០៧
អព្យាកតធម៌មិនមែនជាអាសវៈ អាស្រ័យនូវអព្យាកតធម៌មិនមែនជាអាសវៈ ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ។
[៣៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៣៧០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៣៧១] កុសលធម៌មិនមែនជាអាសវៈ ជាបច្ច័យនៃកុសលធម៌មិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌មិនមែនជាអាសវៈ ជាបច្ច័យនៃអកុសលធម៌មិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជាអាសវៈ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ។
[៣៧២] កុសលធម៌មិនមែនជាអាសវៈ ជាបច្ច័យនៃកុសលធម៌មិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ។
ID: 637832236721448152
ទៅកាន់ទំព័រ៖