ព្រះត្រៃបិដក ភាគ ១០៧
[៣៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៣៧៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៣៧៧] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាបច្ច័យនៃកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាបច្ច័យនៃអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ដោយហេតុប្បច្ច័យ។
[៣៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
[៣៧៩] កុសលធម៌មិនមានអាសវៈ អាស្រ័យនូវកុសលធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌មិនមានអាសវៈ អាស្រ័យនូវអព្យាកតធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832237336968048
ទៅកាន់ទំព័រ៖