ព្រះត្រៃបិដក ភាគ ១០៧
[៣៨០] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៣៨១] កុសលធម៌មិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌មិនមានអាសវៈ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌មិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានអាសវៈ ដោយហេតុប្បច្ច័យ។
[៣៨២] អព្យាកតធម៌មិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានអាសវៈ ដោយអារម្មណប្បច្ច័យ អព្យាកតធម៌មិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌មិនមានអាសវៈ ដោយអារម្មណប្បច្ច័យ។
[៣៨៣] កុសលធម៌មិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌មិនមានអាសវៈ ដោយអធិបតិប្បច្ច័យ។ អព្យាកតធម៌មិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានអាសវៈ ដោយអធិបតិប្បច្ច័យ អព្យាកតធម៌មិនមានអាសវៈ ជាបច្ច័យនៃអកុសលធម៌មិនមានអាសវៈ ដោយអធិបតិប្បច្ច័យ។
ID: 637832237613000591
ទៅកាន់ទំព័រ៖