ព្រះត្រៃបិដក ភាគ ១០៧
[៣៨៨] កុសលធម៌ ដែលប្រាសចាកអាសវៈ អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ដែលប្រាសចាកអាសវៈក្តី អព្យាកតធម៌ ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ អាស្រ័យនូវអកុសលធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកអាសវៈផង នូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ អាស្រ័យនូវអកុសលធម៌ ដែលប្រាសចាកអាសវៈផង នូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ID: 637832238228193957
ទៅកាន់ទំព័រ៖