ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ
[៣៩៨] អកុសលធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៤០០] អកុសលធម៌ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវអកុសលធម៌ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤០១] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ចប់ កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ។
ID: 637832249791483511
ទៅកាន់ទំព័រ៖