ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកអាសវវិប្បយុត្តសាសវទុកៈ
[៤០២] កុសលធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវកុសលធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវកុសលធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង នូវអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង នូវអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ID: 637832250096620393
ទៅកាន់ទំព័រ៖