ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៤២២] អព្យាកតធម៌មិនមានអារម្មណ៍ ជាបច្ច័យនៃអព្យាកតធម៌មិនមានអារម្មណ៍ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
ចប់ កុសលត្តិកសារម្មណទុកៈ។
កុសលត្តិកចិត្តទុកៈ
[៤២៣] កុសលធម៌ជាចិត្ត ជាបច្ច័យនៃកុសលធម៌ជាចិត្ត ដោយអារម្មណប្បច្ច័យ។
[៤២៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[៤២៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
[៤២៦] កុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832251986749313
ទៅកាន់ទំព័រ៖