ព្រះត្រៃបិដក ភាគ ១០៧

 [៤១] នហេតុ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​នហេតុ​ធម៌ មាន​អារម្មណ៍​តូចឆ្មារ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៤] នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (បរិត្តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ បរិត្តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ។


ហីន​ត្តិ​កហេតុ​ទុ​កៈ


 [៤៦] ហេតុ​ធម៌​ថោកទាប អាស្រ័យ​នូវ​ហេតុ​ធម៌​ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​យ៉ាង​កណ្តាល អាស្រ័យ​នូវ​ហេតុ​ធម៌​យ៉ាង​កណ្តាល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ដ៏​ឧត្តម អាស្រ័យ​នូវ​ហេតុ​ធម៌​ដ៏​ឧត្តម ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637832210735716306
ទៅកាន់ទំព័រ៖