ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៤៤៧] កុសលធម៌ជាខាងក្រៅ ជាបច្ច័យនៃកុសលធម៌ជាខាងក្រៅ ដោយហេតុប្បច្ច័យ។
[៤៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ កុសលត្តិកអជ្ឈត្តិកទុកៈ។
កុសលត្តិកឧបាទាទុកៈ
[៤៤៩] អព្យាកតធម៌ជាឧបាទា ជាបច្ច័យនៃអព្យាកតធម៌ជាឧបាទា ដោយអាហារប្បច្ច័យ … ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៤៥០] កុសលធម៌មិនមែនជាឧបាទា អាស្រ័យនូវកុសលធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌មិនមែនជាឧបាទា អាស្រ័យនូវអកុសលធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជាឧបាទា អាស្រ័យនូវអព្យាកតធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832253919477384
ទៅកាន់ទំព័រ៖