ព្រះត្រៃបិដក ភាគ ១០៧
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ កុសលត្តិកឧបាទាទុកៈ។
កុសលត្តិកឧបាទិន្នទុកៈ
[៤៥៥] អព្យាកតធម៌ជាឧបាទិន្ន អាស្រ័យនូវអព្យាកតធម៌ជាឧបាទិន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៤៥៧] កុសលធម៌ជាអនុបាទិន្ន អាស្រ័យនូវកុសលធម៌ជាអនុបាទិន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាអនុបាទិន្ន អាស្រ័យនូវអកុសលធម៌ជាអនុបាទិន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាអនុបាទិន្ន អាស្រ័យនូវអព្យាកតធម៌ជាអនុបាទិន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832254512865684
ទៅកាន់ទំព័រ៖