ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកឧបាទានគោច្ឆទុកៈ
[៤៦២] អកុសលធម៌ជាឧបាទាន អាស្រ័យនូវអកុសលធម៌ជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ឧបាទានគោច្ឆកៈ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កុសលត្តិកឧបាទានគោច្ឆកទុកៈ។
កុសលត្តិកកិលេសទុកៈ
[៤៦៤] អកុសលធម៌ជាកិលេស អាស្រ័យនូវអកុសលធម៌ជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៤៦៦] កុសលធម៌មិនមែនជាកិលេស អាស្រ័យនូវកុសលធម៌ មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌មិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជាកិលេស អាស្រ័យនូវអព្យាកតធម៌មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832255215017974
ទៅកាន់ទំព័រ៖