ព្រះត្រៃបិដក ភាគ ១០៧
[៤៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៤៦៨] កុសលធម៌មិនមែនជាកិលេស ជាបច្ច័យនៃកុសលធម៌មិនមែនជាកិលេស ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជាកិលេសជាបច្ច័យនៃអព្យាកតធម៌មិនមែនជាកិលេស ដោយហេតុប្បច្ច័យ។
[៤៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ ។
ចប់ កុសលត្តិកកិលេសទុកៈ។
កុសលតិ្តកសង្កិលេសិកទុកៈ
[៤៧០] កុសលធម៌គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌គួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអកុសលធម៌គួរដល់សេចក្តីសៅហ្មង ទើបកើតឡើង
ID: 637832255603379750
ទៅកាន់ទំព័រ៖