ព្រះត្រៃបិដក ភាគ ១០៧

ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កសង្កិលេសិក​ទុ​កៈ។


កុសល​ត្តិ​កសង្កិ​លិ​ដ្ឋ​ទុ​កៈ


 [៤៧៩] អកុសលធម៌​ដែល​សៅហ្មង អាស្រ័យ​នូវ​អកុសលធម៌​ដែល​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៤៨១] កុសលធម៌​ដែល​មិន​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌​ដែល​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ដែល​មិន​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌ ដែល​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ដែល​មិន​សៅហ្មង​ក្តី អព្យាកតធម៌​ដែល​មិន​សៅហ្មង​ក្តី អាស្រ័យ​នូវ​កុសលធម៌​ដែល​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ដែល​មិន​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌​ដែល​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
 [៤៨២] កុសលធម៌​ដែល​មិន​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌​ដែល​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637832256537108782
ទៅកាន់ទំព័រ៖