ព្រះត្រៃបិដក ភាគ ១០៧

ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។

ចប់ កុសល​ត្តិ​កសង្កិ​លិ​ដ្ឋ​ទុ​កៈ។


កុសល​ត្តិ​កកិលេស​សម្បយុត្ត​ទុ​កៈ


 [៤៨៧] អកុសលធម៌​ប្រកបដោយ​កិលេស អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​សង្កិ​លិ​ដ្ឋ​ទុ​កៈ​ដែរ។

ចប់ កុសល​ត្តិ​កកិលេស​សម្បយុត្ត​ទុ​កៈ។


កុសល​ត្តិ​កកិលេស​សង្កិលេសិក​ទុ​កៈ


 [៤៨៨] អកុសលធម៌​ជា​កិលេស ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៤៩០] កុសលធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​កុសលធម៌​គួរ​ដល់​សេចក្តី​សៅហ្មង ទាំង​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637832257193695598
ទៅកាន់ទំព័រ៖