[៤៩៦] អកុសលធម៌ដែលសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ដែលសៅហ្មង ទាំងមិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ចប់ កុសលត្តិកកិលេសសង្កិលិដ្ឋទុកៈ។
កុសលត្តិកកិលេសកិលេសសម្បយុត្តទុកៈ
[៤៩៨] អកុសលធម៌ជាកិលេស ទាំងប្រកបដោយកិលេស អាស្រ័យនូវអកុសលធម៌ជាកិលេស ទាំងប្រកបដោយកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៥០០] អកុសលធម៌ ប្រកបដោយកិលេស ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ ប្រកបដោយកិលេស ទាំងមិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥០១] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។